Liverpool ចង់បានខ្សែបម្រើសញ្ជាតិក្រូអាតរូបនេះ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាក្លឹប Liverpool កំពុងតាមមើលទៅលើខ្សែបម្រើសញ្ជាតិក្រូអាត Lovro Majer ហើយអាចនឹងចុះកុងត្រាយកគាត់នៅរដូវក្តៅនេះ។

កីឡាករវ័យ ២៥ឆ្នាំរូបនេះកំពុងលេងនៅ Rennes ដោយបង្ហាញខ្លួនបាន ៣៧ដង នៅគ្រប់កម្មវិធី។ តាមប្រភពដដែរបន្ថែមថា Majer អាចនឹងត្រូវលក់មិនក្រោម ៣០លានផោននោះទេ ដោយក្នុងនោះ Arsenal ក៏ចាប់អារម្មណ៍កីឡាកររូបនេះដែរ៕