គ្រោះថ្នាក់ចរាចរណ៍!! រថយន្ត ២គ្រឿងបុកគ្នា លើផ្លូវល្បឿនលឿន

0

កំពង់ស្ពឺ​៖ ថ្ងៃ​ចន្ទ ១២​កើត ខែ​ពិសាខ ឆ្នាំថោះ ប​ព្ចា​ស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០២៣ វេលា​ម៉ោង ១៥​និង​៤០​នាទី លេ​ី​ផ្លូវ​ល្បឿន​លឿន គីឡូម៉ែត្រ​៨១ ត្រង់​ចំណុច​ភូមិ​ទឹក​ចេញ ឃុំ​យាយ​ម៉ៅ​ពេជ្រនិល ស្រុក​ភ្នំស្រួច មាន​រថយន្ត ១​គ្រឿង ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ​ភ្នំពេញ​2BA-7035 បើកបរ​ដោយ​ឈ្មោះ ច​ន ចេ​ម ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំបូរ ឃុំ​អង្គរ​សរ ស្រុក​មេ​សាង ខេត្តព្រៃវែង បើកបរ​ពី​ទិស​ខាង​លិចទៅ​ទិស​ខាងកើត ដល់​ចំណុច​ខាងលើ​បាន​បុក​ពីក្រោយ​រថយន្ត ១​គ្រឿង ម៉ាក​Prius ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AW-8684 បើកបរ​ដោយ​ឈ្មោះ ឆេ​ង ធិ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្នោត​ជ្រុំ សង្កាត់​បឹង​ទំពុន​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ក្នុង​ដំណើរ​ស្រប​ទិស​គ្នា​។​

​ក្នុង​ហេតុការណ៍​ខាង​លេ​ី​បណ្តាល​ឲ្យ​គ្រោះថ្នាក់​មនុស្ស​របួសស្រាល ២​នាក់ ស្រី ១​នាក់ ខូចខាត​រថយន្ត​ទាំង ២​គ្រឿង ខូចខាត​របាំង​ដែក មូលហេតុ ការ​បេ​ី​កបរ​ក្នុង​ល្បឿន​មិន​សមាមាត្រ​និង​គម្លាត​ចំងាយ​នៃ​ល្បឿន​រថយន្ដ គន្លង​យឺត​ចន្លោះ​ពី ៦០-៨០- ចន្លោះ​គន្លង​វ៉ា​ជែង​ចាប់ពី ១០០-១២០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ។​ ​ចំពោះ​វត្ថុ​តាង​រថយន្ត​ក្រុមហ៊ុន​ល្បឿន​លឿន ស្ទូច​យក​មក​រក្សា​ទុក​នៅ​ស្នាក់​ការ K114 (​កំពង់​សីលា​) ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ