ក្លឹបមួយនេះ នឹងដាក់សំណើរសុំទិញ Harry Kane ក្នុងពេលឆាប់ៗ

0

បរទេស៖ Harry Kane ដែលកុងត្រារបស់គាត់ជាមួយនឹងក្លឹប Tottenham Hotspur នឹងផុតនៅឆ្នាំ២០២៤ បានបង្ហាញនៅតម្រុយមិនព្រមបន្តកុងត្រាថ្មី ដែលនេះបានផ្តល់នៅសញ្ញាមួយទៅកាន់ក្លឹប Manchester United ដែលកំពុងចង់បានរូបគាត់ផង។ នេះបើយោងតាមការចេញផ្សាយរបស់ The Telegraph បានអោយដឹងថាក្លឹបបិសាចក្រហមមានផែនការក្នុងការដាក់សំណើរសុំទិញខ្សែប្រយុទ្ធរូបនេះក្នុងពេលឆាប់ៗខាងមុខ។

ក្នុងនោះដែរ ក្លឹប Manchester United ក៏បានចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធ Victor Osimhen របស់ Napoli ប៉ុន្តែប្រធានក្រុមជម្រើសជាតិអង់គ្លេសនៅតែជាជម្រើសចាំបាច់ដដែរ។ ដោយឡែកក្លឹប Bayern Munich ក៏ចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធ Harry Kane ដូចគ្នា៕