ព្រះវិហារ៖ ក្រោមការដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារបានសហការជាមួយអធិការដ្ឋាននគរបាលស្រុកគូលែន ចុះបង្ក្រាបករណីចែកចាយ ជួញដូរ ប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀនយ៉ាងចាស់ដៃនៅស្រុកគូលែន បានឃាត់ខ្លួនមុខសញ្ញាយុវជនចំនួន ០៧នាក់ ហើយដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លាចំនួន ០៤កញ្ចប់ ទូរស័ព្ទចំនួន ០៦គ្រឿង និងម៉ូតូចំនួន ០៤គ្រឿង៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ