Barca ចេញមកបញ្ជាក់ជាថ្មីរឿង Firmino

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថានៅមកដល់ពេលនេះមិនទាន់ការព្រមព្រៀង ឫក៏ចុះហត្ថលេខាណាមួយរវាងកីឡាករ Firmino នឹងក្លឹប Barcelona នោះទេនៅខណៈពេលនេះ។

វាមិនមានការពិភាក្សាជាមុនណាមួយនោះទេទៅលើការព្រមព្រៀង។ គ្រាន់តែឈ្មោះរបស់គាត់ស្ថិតនៅក្នុងការពិភាក្សាផ្ទៃក្នុងរបស់ក្លឹប។ នៅពេលនេះ ក្លឹប​Barcelona បាននឹងកំពុងផ្តោតទៅលើ Inigo, Gundogan ហើយនឹង Messi។ ចំណែក Firmino គឺស្ថិតនៅជាជម្រើសបន្ទាប់ប៉ុណ្ណោះ ដោយមិនទាន់មានការសម្រេចចិត្តណាមួយ៕