បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ talkSPORT បានអោយដឹងថា Chelsea បានធ្វើការពិភាក្សាជាមួយនឹងលោក Mauricio Pochettino ទៅលើតំណែងអ្នកចាត់ការនៅ Stamford Bridge។
បុរសវ័យ ៥១ឆ្នាំរូបនេះ ស្ថិតនៅក្នុងជម្រើសទាំង ៥របស់ក្លឹប Chelsea។ អតីតអ្នកចាត់ការ Spurs មិនទាន់មានការងារធ្វើនោះទេ បន្ទាប់ពីគាត់ចាកចេញពី PSG កាលពីរដូវក្តៅមុន ហើយមើលទៅគាត់អាចនឹងត្រលប់មកដឹកនាំនៅអង់គ្លេស៕