បរទេស៖ ក្លឹប Chelsea បានក្លាយជារឿងមួយដែលគេកំពុងតាមដាននៅក្នុងរដូវកាលនេះ ដោយសារតែមានបញ្ហាជាច្រើនបានកើតឡើង ប៉ុន្តែនៅថ្ងៃអង្គារ៍ម្សិលមិញនេះ រឿងទាំងអស់ត្រូវបានបញ្ចប់ ដោយសារតែក្លឹបបានធ្លាក់ពីពានរង្វាន់ Champions League ក្រោមថ្វីដៃរបស់ Real Madrid។
ជាការពិតណាស់ ក្លឹបមិនអាចប្រជែងនៅក្នុងតម្លៃកំពូលតារាងទាំង ៤បាននោះទេសម្រាប់រដូវកាលនេះ ដែលធ្វើអោយក្លឹបតោខៀវគ្មានឱកាសក្នុងការលេងនៅពានរង្វាន់ទ្វីបអឺរ៉ុបសម្រាប់រដូវក្រោយផងដែរ។
នេះ គឺជាលទ្ធផលដល់អាក្រក់មួយក្រោយលោក Todd Boehly ម្ចាស់ក្លឹបតោខៀវ បានចំណាយលុយអស់ ៦០០លានផោន ក្នុងរយៈ ១២ខែមកនេះ៕
ប្រភព៖ GOAL