Theo Hernandez បង្ហើបអំពីអនាគតរបស់ខ្លួន

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា Theo Hernandez បាននិយាយថា “ខ្ញុំសង្ឃឹមថានឹងអាចបន្តស្នាក់នៅ AC Milan កាន់តែយូរតាមតែអាចធ្វើទៅបាន។ អនាគត? ខ្ញុំផ្តោតទៅលើពេលបច្ចុប្បន្ន ពួកយើងមិនអាចដឹកអំពីអនាគត”។

គាត់បានបន្ថែមទៀតថា “ខ្ញុំសប្បាយរីករាយនៅទីនេះតាំងពីមកដល់ថ្ងៃដំបូង។ ខ្ញុំមានកិត្តិយសក្នុងនាមជាប្រធានក្រុម AC Milan”៕