Real Madrid ចង់បានខ្សែប្រយុទ្ធ Liverpool រូបនេះមកជំនួសកន្លែងរបស់ Benzema

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ El Nacional បានអោយដឹងថាក្លឹប Real Madrid កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើខ្សែប្រយុទ្ធ Roberto Firmino របស់ក្លឹប Liverpool ហើយក៏អាចនឹងធ្វើការផ្ទេរយកគាត់នៅរដូវក្តៅខាងមុខ។

គួរបញ្ជាក់ថាកុងត្រារបស់ Firmino នឹងផុតនៅចុងរដូវកាលនេះ ហើយគាត់ប្រហែលជាមិនបន្តកុងត្រាថ្មីជាមួយនឹងក្លឹប Liverpool នោះទេ។ តាមប្រភពដដែរបានអោយដឹងថា ការចង់បាន Firmino ពីសំណាក់ Real Madrid នេះ គឺជាជម្រើសមួយក្នុងការយកគាត់ទៅជំនួសកន្លែងរបស់ Karim Benzema ប្រសិនជាគាត់សម្រេចចិត្តចាកចេញពីក្លឹបមែន៕