Man Utd ចាប់ទុកការផ្ទេរយក Harry Kane ជាជម្រើស…

0

បរទេស៖ ក្លឹប Manchester United បានដាក់ Harry Kane ជាគោលដៅដំបូងគេសម្រាប់ទីផ្សារដោះដូរខាងមុខ។ តាមប្រភពពី The Mirror បានអោយដឹងថា United បានកំណត់គោលដៅក្នុងការចុះហត្ថលេខាយកខ្សែប្រយុទ្ធ Harry Kane នៅរដូវក្តៅនេះ ហើយក្លឹប Bayern Munich ក៏ចាប់អារម្មណ៍ប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះដែរ។

កីឡាករវ័យ ២៩ឆ្នាំរូបនេះបានឈានដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់ខ្លួនជាមួយនឹងក្លឹប Spurs ហើយគាត់នៅមិនទាន់ច្បាស់ថានឹងបន្តកុងត្រាថ្មីជាមួយនឹងក្លឹបមួយនេះ ឫអត់។ ក្លឹប Spurs នឹងត្រូវបង្ខំអោយលក់គាត់នៅរដូវក្តៅនេះ ដើម្បីចៀសវាងកុំអោយបាត់បង់គាត់ដោយទទេរនៅឆ្នាំក្រោយ៕