ភ្នំពេញ៖ នេះបើយោងតាមការចេញផ្សាយរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹងថា ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ នាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឲ្យប្រេីប្រាស់ជាបណ្តោះអាសន្នស្ពានខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប ចាប់ពីថ្ងៃស្អែកទី១០ខែមេសាឆ្នាំ២០២៣ វេលាម៉ោង ៧:០០ព្រឹក តទៅ។ ចំពោះស្ពានដែកបេឡេដែលកំពុងប្រើប្រាស់ នឹងបិទចរាចរទាំងស្រុង ៕
