Ousmane Dembélé មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​ផ្លាស់​ទៅ​ក្លឹ​ប​នៅ EPL

0

យោង​តាម​សារព័ត៌មាន El Nacional បានអោយ​ដឹង​ថា ខ្សែប្រយុទ្ធ Ousmane Dembélé របស់​ក្លឹ​ប Barcelona ចង់​ផ្លាស់​ទៅ Liverpool ប្រសិនបើ​គាត់​ចាក​ចេញពី Barca​។

Dembélé បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ក្នុង​រដូវ​កាល​នេះ ដែល​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​ក្លឹ​ប​ជា​ច្រើន​ដូច​ជា Chelsea និង​អ្នកមាន​បារាំង PSG ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ របាយការណ៍​ដដែល​បាន​អះអាង​ថា ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង​រូប​នេះ បាន​ចាប់អារម្មណ៍​សំណើ​មួយ​របស់ Liverpool ក្នុង​ការ​រៀបចំ​ផែនការ​ថ្មី​សម្រាប់​ពង្រឹង​ក្រុម​អោយ​មាន​ភាពល្អ​ប្រសើរ​ឡើង​វិញ​៕