សារព័ត៌មានអេស្ប៉ាញ Fichajes បានរាយការណ៍ថា Real Madrid កំពុងសម្លឹងរកមើលការចុះហត្ថលេខាលើខ្សែបម្រើស្លាបរបស់ Bayern Munich គឺកីឡាករ Leroy Sane នៅក្នុងរដូវក្តៅខាងមុខនេះ។
ក្លឹបយក្សអេស្ប៉ាញនឹងបង្កើតផែនការផ្ទេរសម្រាប់អតីតកីឡាករ Man City ប្រសិនបើ Marco Asensio សម្រេចចិត្តចាកចេញពីរដ្ឋធានីអេស្ប៉ាញ។ Sane បានស្ថិតនៅក្នុងស្ថានភាពដ៏លំបាកនៅ Bayern Munich បើប្រៀបធៀបជាមួយនឹងការលេងរបស់គាត់នៅអង់គ្លេស។
ជាមួយនឹងកិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅឆ្នាំ 2025 កីឡាករអន្តរជាតិអាឡឺម៉ង់ត្រូវបានផ្សារភ្ជាប់ទៅនឹងការចាកចេញពីក្រុម Bayern Munich រួមជាមួយខ្សែប្រយុទ្ធអាល្លឺម៉ង់ Serge Gnabry៕