តើ Diaz អាចជួយ Liverpool ពេលប៉ះ Man City, Chelsea និង Arsenal បាន ឫទេ?

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ GOAL បានអោយដឹងថាកីឡាករសញ្ជាតិកូឡុំប៊ី បានជួបបញ្ហារបួសជង្គង់របស់ខ្លួនក្រោយក្រុម Liverpool ប្រកួតចាញ់ Arsenal កាលពីខែតុលា ឆ្នាំ២០២២កន្លងទៅ ប៉ុន្តែពេលនេះគាត់បានត្រលប់មកធ្វើការហ្វឹកហាត់កាលពីថ្ងៃអង្គារ៍។ គាត់ក៏មានមិនបង្ហាញនៅប្រតិកម្មមិនល្អពីរបួស ក្នុងកំឡុងពេលហ្វឹកហាត់ផងដែរ ហើយនេះអាចបង្ហាញថា Diaz នឹងបានក្លាយជាផ្នែកមួយរបស់ Jurgen Klopp ក្នុងការធ្វើដំណើរទៅកាន់ Etihad នៅថ្ងៃសៅរ៍នេះ។

គួរបញ្ជាក់ផងដែរថា ដំណឹងល្អនេះជាកម្លាំងសម្រាប់ Klopp ដោយសារតែក្នុងរយៈពេល ៨ថ្ងៃបន្ទាប់ក្រុមហង្សក្រហម នឹងត្រូវប្រយុទ្ធដើម្បីស្វែងរកដំណែង កំពូលតារាងទាំង ៤។ បន្ទាប់ពីជួប Man City ហើយ, ហង្សក្រហមនិងត្រូវទៅជួប Chelsea នៅថ្ងៃអង្គារ៍អាទិត្យក្រោយ បន្ទាប់មកនឹងត្រូវបើកទ្វាកីឡដ្ឋាន Anfield នៅថ្ងៃទី៩ ខែមេសា ដើម្បីស្វាគមន៍ក្រុម Arsenal៕