យោងតាមការចេញផ្សាយរបស់គេហទំព័រ Chelsea បានអោយដឹងថា Marcus Bettinelli បានចុះកុងត្រាជាមួយ Chelsea បន្តស្នាក់នៅ Stamford Bridge រហូតដល់រដូវក្តៅឆ្នាំ 2026។
លើកិច្ចសន្យាថ្មីរបស់គាត់ Bettinelli បាននិយាយថា «វាជាឯកសិទ្ធិមួយក្នុងការបន្តអាជីពជាមួយក្លឹប Chelsea ដែលជាក្លឹបធំមួយនៅក្នុងពិភពលោក ហើយកាលពីប៉ុន្មានឆ្នាំមុនពេលដែលខ្ញុំបានចុះហត្ថលេខា ខ្ញុំពិតជារីករាយដែលបាននៅទីនេះ ។ មកដល់ឥឡូវនេះឃើញថាក្លឹបឆ្លងកាត់ការផ្លាស់ប្តូរ ហើយឃើញនូវអ្វីដែលយើងកំពុងអភិវឌ្ឍន៍ វាពិតជាអស្ចារ្យណាស់ដែលបានក្លាយជាផ្នែកមួយសម្រាប់ក្រុម ហើយខ្ញុំពិតជាភ្ញាក់ផ្អើលដែលក្លឹបបានបន្តកុងត្រាសម្រាប់ខ្ញុំពីរឆ្នាំបន្ថែមទៀត»៕