បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ់ Sport បានអោយដឹងថាក្លឹប Manchester United បានធ្វើការពិភាក្សាជាមួយនឹងក្លឹប Wolves រួចរាល់ហើយអំពីការផ្ទេរខ្សែបម្រើ Ruben Neves។
ខ្សែប្រយុទ្ធព័រទុយហ្គាល់រូបនេះត្រៀមក្នុងការចាកចេញពីក្លឹបមួយនេះ ដោយសារតែកុងត្រារបស់គាត់នឹងផុតនៅរដូវក្តៅ។ ហើយក្លឹប Barcelona ក៏ដើរចេញពីការផ្ទេរយក Neves ផងដែរ។ ដូច្នេះនៅសល់តែ Man Utd តែម្នាក់ប៉ុណ្ណោះ ដែលចង់បានគាត់។
ស្របពេលដែលលោក Erik ten Hag ចង់ពង្រឹងនៅតំបន់បម្រើសរបស់ខ្លួនដោយមានរកីឡាករដូចជា Casemiro, Bruno, Eriksen និង Sabitzer។ ក្នុងនោះ Neves ក៏ជាជម្រើសបន្ថែមម្នាក់ទៀតដើម្បីជួយក្លឹបអោយប្រជែងជើងឯងនៅរដូវកាលក្រោយ៕