ថ្មីៗនេះ Real Madrid ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរកីឡាករផ្សេងៗជាច្រើន។ សម្រាប់រដូវកាលនេះ ទម្រង់លេងដ៏របស់ក្លឹប ហាក់មានភាពថយចុះ វាច្បាស់ណាស់ថាក្រុមកំពុងត្រូវការការផ្លាស់ប្ដូរកីឡាករមួយចំនួននៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ។
ក្លឹបបានសម្លឹងឃើញកីឡាករ Gabri Veiga គឺជាខ្សែបម្រើវ័យ 20 ឆ្នាំដែលលេងឱ្យក្លឹប Celta Vigo ហើយគាត់អាចជាយុវជនបន្ទាប់ដែលពាក់អាវពណ៌សរបស់ Real Madrid ចំពោះតម្លៃខ្លួនរបស់គាត់បច្ចុប្បន្នប្រមាណជា 40លានអឺរ៉ូ។
Veiga ដើរតួជាខ្សែបម្រើកណ្តាល ក៏ដូចជាខ្សែបម្រើប្រយុទ្ធ ហើយជាកីឡាករដ៏ល្អឥតខ្ចោះដែលអាចបំពេញបានទាំង Luka Modric ឬ Toni Kroos ។
ចំពោះការចុះហត្ថាលេខាលើកីឡាករ Jude Bellingham ត្រូវបានទទួលការពេញចិត្តពីសំណាក់អ្នកគាំទ្រ ប៉ុន្តែ Veiga មិនមែនជាជម្រើសដ៏អាក្រក់នោះទេ ហើយជាមួយនឹងតម្លៃផ្ទេរទាបជាង វាក៏បានជួយសន្សំថវិកាដើម្បីវិនិយោគឡើងវិញនៅក្នុងផ្នែកផ្សេងទៀតរបស់ក្លឹប៕