បើ Man Utd ចង់បានមែន ត្រូវហ៊ានចំណាយលុយជិត ២០០លានអឺរ៉ូ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Manchester United ត្រូវបង់លុយ ១៧០លានអឺរ៉ូ ប្រសិនជាចង់បានខ្សែប្រយុទ្ធ Victor Osimhen នៅរដូវក្តៅខាងមុខ។

គួរបញ្ជាក់ថា Osimhen បានធ្វើអោយមានចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងពិភពបាល់ទាត់ ក្រោយបង្ហាញទម្រង់លេងយ៉ាងល្អនៅរដូវកាលនេះ ដោយអាចរកបាន ២៥គ្រាប់ ក្នុងចំណោម ២៩ប្រកួត។ ដោយសារតែទម្រង់លេងល្អរបស់គាត់ បានធ្វើអោយក្លឹប Napoli ចង់បានតម្លៃខ្លួនគាត់ថ្លៃជាកីឡាករផ្សេង ប្រសិនជាមានក្លឹបដទៃចង់បានរូបគាត់៕