បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា Thomas Tuchel នឹងទទួលបានកុងត្រាក្នុងការធ្វើជាគ្រូបង្វឹករបស់ក្លឹប Bayern នៅប៉ុន្មានម៉ោងទៀត។ កុងត្រាមួយនេះមានសុពលភាពដល់ខែមិថុនា ឆ្នាំ២០២៥ គឺមានរយៈបេល ២ឆ្នាំ កន្លះ។
ការហ្វឹកហាត់លើកដំបូងនឹងត្រូវធ្វើឡើងនៅថ្ងៃច័ន្ទ។ Tuchel មិនស្ទាក់ស្ទើរទេ។ គាត់ជាបេក្ខជននាំមុខគេ ហើយចង់បានការងារមួយនេះ៕