PSG រកឃើញកីឡាករម្នាក់ សម្រាប់មកជំនួស Messi ហើយ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Calciomercato បានអោយដឹងថាក្លឹប PSG នឹងធ្វើការចុះកុងត្រាយកខ្សែប្រយុទ្ធ Rafael Leao របស់ AC Milan មកជំនួសកន្លែង Lionel Messi ប្រសិនជាគាត់ចាកចេញ។

អនាគតរបស់ Messi នៅមិនទាន់ច្បាស់លាស់នោះ ក្រោយកុងត្រារបស់គាត់នឹងផុតនៅចុងរដូវកាលនេះ ហើយគាត់ក៏អាចចាកចេញពីក្លឹប PSG ដោយគ្មានតម្លៃខ្លួន។

គួរបញ្ជាក់ថា Leao ក៏មិនទាន់បានបន្តកុងត្រាថ្មីជាមួយនឹងក្លឹប AC Milan ផងដែរ ខណៈតម្លៃផ្តាច់កុងត្រារបស់គាត់ប្រមាណ ១៥០លានអឺរ៉ូ៕