គ្រាន់តែ​លឺដំណឹង​ថា​លោក Carlo Ancelotti ត្រៀម​ចាកចេញ​ភ្លាម ក៏​មាន​គ្រូបង្វឹក​ម្នាក់​និយាយ​បែប​នេះ​!

0

នេះ​បើ​យោង​តាម RadioMARCA បានអោយ​ដឹង​ថា​អ្នកចាត់ការ​ក្រុម Real Madrid Castilla លោក Raúl បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ដឹកនាំ​ក្រុម Real Madrid ប្រសិនបើ​គាត់​ត្រូវ​បាន​ក្លឹ​ប​ផ្ដល់​ឱកាស ។

Raúl គាត់​បាន​ដឹកនាំ Real Madrid B បាន​យ៉ាង​ល្អ​ក្នុង​ក្របខ័ណ្ឌ​លំដាប់​ទី 3 នៃ​បាល់ទាត់​អេ​ស្ប៉ា​ញ ដោយ​លោក​បាន​ជួយ​អោយ​ក្រុម​ជាប់​ក្នុង​ក្រុម​កំពូល​ទាំង 4 ។

គួរ​រំលឹក​ឡើង​វិញ​ផង​ដែរ​ថា គាត់​ក៏​បាន​ដឹកនាំ​ក្រុម U18 របស់ Real Madrid ឱ្យ​ឈ្នះ​ពាន UEFA Youth League ក្នុង​រដូវ​កាល 2019-20៕