De Bruyne ត្រៀមខ្លួននឹងទទួលដំណែងដ៏សំខាន់មួយនៅក្រុមជម្រើសប៊ែលហ្សិច

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ GOAL បានអោយដឹងថា Eden Hazard បានសម្រេចចិត្តចូលនិវត្តន៍ពីក្រុមជម្រើសជាតិប៊ែលហ្សិច បន្ទាប់ពីក្រុមមួយនេះបានធ្លាក់ចេញពីការប្រកួតបាល់ទាត់ពិភពលោក ២០២២ នៅកាតា។ ហេតុនេះហើយ លោក Roberto Martinez និង Domenico Tedesco ត្រូវមានកាតព្វកិច្ចជ្រើសរើសប្រធានក្រុមថ្មីសម្រាប់ក្រុមជម្រើសប៊ែលហ្សិច។

គ្រូបង្វឹកបានធ្វើការបញ្ជាក់ថា De Bruyne នឹងត្រូវជ្រើសរើសជាប្រធានក្រុម សម្រាប់ដឹកនាំក្រុមក្នុងការប្រកួតស្វែងរកកៅអីមួយទៅលេងពានរង្វាន់ Euro ២០២៤។ តារាឆ្នើម Manchester City រូបនេះ បានបង្ហាញខ្លួន ៩៧ដងអោយក្រុមជម្រើសជាតិ និងរកបាន ២៥គ្រាប់។

នៅក្នុងកិច្ចសម្ភាស៍មួយ De Bruyne បានប្រាប់ទៅកាន់ទូរទស្សន៍ RTL-TVI ថា “វា គឺជាកិត្តិយសណាស់សម្រាប់ខ្ញុំ ដែលមានឈ្មោះ និងតំណាងអោយប្រទេសជាតិក្នុងនាមជាប្រធានក្រុម”៕