របាយការណ៍របស់ BILD បានអោយដឹងថាប្រធានក្លឹប Tottenham លោក Daniel Levy កំពុងសម្លឹងមើលអ្នកជំនួសតំណែងលោក Antonio Conte ក្នុងនាមជាអ្នកចាត់ការទូទៅរបស់ក្លឹបមាន់ខ្នាយមាស ដោយគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះនឹងចាកចេញក្នុងពេលឆាប់ៗនេះ។
របាយការណ៍ដដែលបានអះអាងថា Spurs បានទាក់ទងជាមួយលោក Oliver Glasner ដែលបច្ចុប្បន្នជាគ្រូបង្វឹករបស់ Eintracht Frankfurt។
Glasner បានលើកពាន Europa League ជាមួយ Frankfurt កាលពីរដូវកាលមុន ហើយប្រធានក្លឹប Tottenham បាននិយាយថា គាត់ពេញចិត្តជាមួយនឹងទម្រង់លេងដែលគាត់បានប្រើនៅ Frankfurt៕