Real Madrid ចេញ​ព័ត៌មាន​លម្អិត​ចុង​ក្រោយ​សម្រាប់​ការ​បន្ត​កុងត្រា​របស់ Brahim Diaz

0

យោង​តាម​របាយការណ៍​របស់​លោក Fabrizio Romano បានឱ្យ​ដឹង​ថា Real Madrid កំពុង​រៀបចំ​ព័ត៌មាន​លម្អិត​ចុង​ក្រោយ​នៃ​ការ​ផ្តល់​ជូន​របស់​ពួក​គេ ដើម្បី​បន្ត​កិច្ចសន្យា​របស់ Brahim Diaz ជា​ផ្លូវការ​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​។

Diaz ដែល​បច្ចុប្បន្ន AC Milan ខ្ចី​ជើង​ហើយ​នៅ​ទីនោះ​គាត់​បាន​បង្ហាញ​ទម្រង់​លេង​ដ៏​អស្ចារ្យ បាន​ធ្វើ​ឱ្យ​អ្នកគ្រប់គ្រង Real Madrid ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ដែល​ពេញចិត្ត​នឹង​ការ​លេង​របស់​គាត់​នៅ Serie A​។

កិច្ចសន្យា​បច្ចុប្បន្ន​របស់​គាត់​នឹង​ផុតកំណត់​នៅ​ខែមិថុនា ប៉ុន្តែ​ក្លឹ​ប​យក្ស​អេ​ស្ប៉ា​ញ​នឹង​យក​គាត់​មក​វិញ​នៅ​រដូវ​កាល​ក្រោយ​។ Milan មាន​ជម្រើស​ក្នុង​ការ​ទិញ Diaz ក្នុង​តម្លៃ​ប្រមាណ 22 លាន​អឺ​រ៉ូ ប៉ុន្តែ​យើង​មិន​ជឿ​ថា Real នឹង​លក់​គាត់​ក្នុង​តម្លៃ​ទាប​បែប​នេះ​ទេ​៕