យោងតាមរបាយការណ៍របស់ The Athletic បានឲ្យដឹងថា Atletico ចង់លក់ Joao Felix ចេញតែម្ដង ដើម្បីកាត់បន្ថយការចំណាយប្រាក់ឈ្នួលរបស់ពួកគេ ហើយ Atletico ត្រៀមខ្លួនរួចជាស្រេចក្នុងការសម្រុះសម្រួលលើតម្លៃដែលដាក់ឱ្យ Chelsea ទិញកីឡាកររូបនេះក្នុងតម្លៃប្រហែល 90 លានអឺរ៉ូនៅរដូវក្តៅ។
កីឡាករអន្តរជាតិព័រទុយហ្គាល់រូបនេះបានចូលរួមជាមួយ Chelsea ក្នុងកិច្ចសន្យាខ្ចីជើងតាំងពីខែមករា បន្ទាប់ពីគាត់បានបន្តកិច្ចសន្យានៅ Atletico មួយឆ្នាំបន្ថែមទៀត៕