បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sport បានអោយដឹងថាកីឡាករ Inigo Martinez របស់ក្លឹប Athletic Club បានក្លាយជាគោលដៅយ៉ាងសំខាន់របស់ក្លឹប Barcelona ក្នុងការដោះដូរនារដូវក្តៅខាងមុខ។
គួរបញ្ជាក់ថាខាង Camp Nou កំពុងចង់ពង្រឹងនៅតំបន់ការពាររបស់ខ្លួន ហើយក៏បានសម្លឹងឃើញ Martinez ជាជម្រើសដ៏ល្អសម្រាប់ពួកគេក្នុងការដោះស្រាយនៅបញ្ហា៕
