បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Telegraph បានអោយដឹងថាក្លឹប Chelsea មានទំនុកចិត្តយ៉ាងខ្លាំងថាពួកគេអាចនឹងបន្តកុងត្រាថ្មីជាមួយនឹងខ្សែបម្រើ N’Golo Kante បន្ទាប់ពីគាត់ត្រលប់ពីការព្យាបាលរបួសរយៈពេលវែង។
គួរបញ្ជាក់ថាកុងត្រារបស់ Kante នឹងបញ្ចប់នៅខែមិថុនាខាងមុខ ហើយវានៅមិនទាន់ច្បាស់លាស់ថាគាត់អាចបន្តស្នាក់នៅ Stamford Bridge នៅរដូវកាលក្រោយ បានឫទេ៕