បើហ៊ានទិញ Osimhen មែន!! នោះ Man Utd នឹងបំបែកកំណត់ត្រាទិញកីឡាករថ្លៃជាងគេនៅអង់គ្លេស

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន La Gazzetta dello Sport បានអោយដឹងថាក្លឹប Manchester United និងដាក់សំណើរទិញកីឡាករ Victor Osimhen របស់ Napoli ក្នុងតម្លៃប្រមាណ ១០៧លានអឺរ៉ូ។

ក្លឹបបិសាចក្រហមបានចុះកុងត្រាយកខ្សែប្រយុទ្ធ Wout Weghort ក្នុងខែមករានេះ ប៉ុន្តែក្លឹបមើលឃើញថាការយកខ្សែប្រយុទ្ធសញ្ជាតិហូឡង់រូបនេះមក មិនមែនជាជម្រើសយូរអង្វែងនោះទេ។ ហើយនេះជាកត្តាដែលធ្វើអោយក្លឹបសម្លឹងឃើញ Victor Osimhen។

ប្រសិនជាលោក Erik ten Hag និងក្លឹបហ៊ានចំណាយ ១០៧លានអឺរ៉ូ ចំពោះម៉ាស៊ីនរកគ្រាប់បាល់សញ្ជាតិនីហ្សេរីយ៉ារូបនេះ នោះពួកគេបានបំបែកនៅកំណត់របស់ក្របខណ្ឌអង់គ្លេសសម្រាប់ការទិញកីឡាករ ដែលមានតម្លៃថ្លៃបំផុត៕