បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Milan Skriniar មិនមែនជាប្រធានក្រុម Inter ទៀតទេ ក្រោយគាត់បានសម្រេចចិត្តទៅចូលរួមជាមួយនឹងក្លឹប PSG នៅខែមិថុនាខាងមួយ ដោយគ្មានតម្លៃខ្លួន។
គួរបញ្ជាក់ថា PSG កីបានដាក់សំណើរផ្ទេរ Skriniar កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ជាមួយនឹងតម្លៃប្រមាណ ១០លានអឺរ៉ូ ប៉ុន្តែត្រូវបានក្លឹប Inter ធ្វើការបដិសេធ។ ដូច្នេះ Skriniar បានសម្រេចចិត្តទៅចូលរួមជាមួយនឹង PSG នៅខែមិថុនាវិញ ដោយគ្មានតម្លៃខ្លួន៕