បរទេស៖ ចាប់តាំងពីបើកទីផ្សារដោះដូរកីឡាករមកដល់ពេលនេះ ក្លឹប Manchester United បានចុះកុងត្រាយកកីឡាករទើប ២រូបប៉ុណ្ណោះ។ ដោយក្នុងនោះរួមមាន៖
១. ខ្ចីជើងអ្នកចាំទី Jack Butland ពីក្លឹប Crystal Palace រហូតដល់ចប់រដូវកាល ២០២២-២៣ ដើម្បីមកធ្វើការប្រកួតប្រជែងនៅក្នុងក្រុមអ្នកចាំទីរបស់ក្លឹប។ ស្របពរលេលជាមួយនឹងការ កោះហៅកីឡាករ Martin Dubravka ដែលត្រូវបានខ្ចីជើងដោយក្លឹប Newcastle United អស់រយៈពេលយូរមកហើយ។
២. ខ្ចីជើងកីឡាករខ្សែប្រយុទ្ធ Wout Weghorst ពីរបស់ក្លឹប Burnley បន្ទប់ពីរូបគាត់បានចំណាយពេលលេងក្នុងលក្ខខណ្ឌខ្ចីជើងអោយក្លឹប Besiktas របស់តួរគី ក្នុងរដូវកាល ២០២២-២៣។ កីឡាករវ័យ ៣០ឆ្នាំរូបនេះ ត្រូវបានដាក់បញ្ជូលទៅក្នុងជម្រើសរបស់លោក Erik ten Hag ក្នុងតំបន់ប្រយុទ្ធ៕