ក្រោយបណ្តែតខ្លួនជាង ១៤ម៉ោងលើផ្ទះសមុទ្រ!! ជនរងគ្រោះក្នុងហេតុការណ៍លិចទូក ត្រូវបានជួយសង្គ្រោះ

0

ព្រះ​សីហ​នុ​៖ ​ក្រោយ​បណ្តែត​ខ្លួន​លើ​ផ្ទៃសមុទ្រ​ជាង​១៤​ម៉ោង អត់បាយ​អត់​ទឹក ជន​រង​គ្រោះ​២​នាក់​ដែល​លិច​ទូក​ក្នុង​លម្ហ​សមុទ្រ​ចន្លោះ​ពី​កោះ​រ៉ុ​ង​មក​ក្រុងព្រះសីហនុ កាលពី​យប់​ទៀប​ភ្លឺ​ថ្ងៃ​៣០​មក​រា​២០២៣ ក្រោយ​ជួយ​ស្រង់​បាន ត្រូវ​បាន​ក្រុម​សង្គ្រោះ​និង​សមត្ថកិច្ច​រៀបចំ​ផ្តល់​អាហារ​បាយ​ទឹក​ជូន​ពិសារ មុន​នឹង​ដឹក​បញ្ជូន​តាម​អូ​ប៊​រ័​ល្បឿន​លឿន​របស់​លោក​ឧកញ៉ា ទៀ វិចិត្រ នាំ​យក​មក​ដីគោក​ក្រុងព្រះសីហនុ​ដើម្បី​បញ្ជូន​បន្ត​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ នេះ​បើ​តាម​ការ​បញ្ជាក់​ប្រាប់​ពី​លោក​ឧត្តម​សេនី​យ៌​ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​។

លោក​ឧត្តម​សេនី​យ៌​ទោ ជួន ណា​រិ​ន្ទ បាន​ថ្លែងអំណរគុណ​ដល់​លោក​ឧកញ៉ា ទៀ វិចិត្រ​ដែល​បញ្ជូន​ក្រុមការងារ​សង្គ្រោះ​សហការ​ជាមួយ​នគរបាល​ចរាចរណ៍​ផ្លូវទឹក​ស្នងការដ្ឋាន​នគរបាល​ខេត្ត អាជ្ញាធរ​ពាក់​ព​ន្ធ័​និង​មានការ​ចូលរួម​ពី​ពលរដ្ឋ​ល្អ រហូត​ដល់​សង្គ្រោះ​ជន​រង​គ្រោះ​ទាំង​២​នាក់​រួច​ផុត​ពី​គ្រោះថ្នាក់​ដល់​អាយុជីវិត​៕

May be an image of 4 people, people standing, people sitting and ocean

ប្រភព៖ នាយកដ្ឋានព័ត៌មានក្នុង និងក្រៅប្រទេស