បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Daily Mail បានអោយដឹងថាក្លឹបយក្សនៅក្របខណ្ឌ Serie A របស់អ៊ីតាលី គឺ Inter បានធ្វើការសួរនាំអំពីភាពដែលអាចទៅរួចក្នុងការខ្ចីជើង Maguire អោយបានមុនទីផ្សារដោះដូរកីឡាករបិទនៅថ្ងៃអង្គារ៍។
ការចង់ខ្ចីជើង Maguire នេះ បានធ្វើឡើងក្រោយខ្សែការពារ Skriniar បានសម្រេចចិត្តទៅលេងអោយក្លឹប PSG។ គួរបញ្ជាក់ថាខាងការពារកណ្តាល Harry Magurie បានអង្គុយនៅក្នុងកៅអីបម្រុង ចាប់តាំងពីការមកដឹកដោយលោក Erik ten Hag៕