បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Marca បានអោយដឹងថាក្លឹបធំលំដាប់ទី២ នៅអារ៉ាប៊ីសាអូឌីត បានចូលរួមក្នុងការប្រកួតប្រជែងផ្ទេរយកសមាជិកក្រុមម្ចាស់ពាន World Cup 2022 គឺកីឡាករ Lionel Messi របស់ PSG។
បន្ទាប់ពីការផ្ទេររបស់ Cristiano Ronaldo ទៅកាន់ក្លឹប Al-Nassr បានធ្វើអោយក្លឹបផ្សេងៗនៅក្នុងលីងមួយនេះ បានសម្លឹបមើលការផ្ទេរយក Messi ផងដែរ។
ក្នុងនោះក្លឹប Al-Hilal គឺជាក្លឹបដំបូងដែលបានដាក់សំណើរផ្ទេរយកកីឡាករសញ្ជាតិអាហ្សង់ទីរូបនេះ ជាមួយនឹងទឹកប្រាក់ប្រមាណ ២៤៥លានផោន។ ហើយនៅពេលនេះក្លឹប Al-lttihad ដែលជាក្លឹបធំលំដាប់ទី២ ក៏មានបំណង់ចង់បាន Messi ផងដែរ។ ដោយក្នុងនោះក្លឹប Al-lttihad ហ៊ានអោយទឹកប្រាក់រហូតដល់ទៅ ៣០៦លានផោន ប្រសិនជាកីឡាករវ័យ ៣៥ឆ្នាំរូបនេះយល់ព្រមមកចូលរួមជាមួយនឹងក្លឹបរបស់ខ្លួន។
គួរបញ្ជាក់ថា Messi បានធ្វើការយល់ព្រមដោយសម្តីជាមួយនឹងក្លឹប PSG ចំពោះការព្រមបន្តស្នាក់នៅបន្ត។ ហើយពេលនេះក្លឹប PSG បាននឹងកំពុងពន្លើនការងារអោយ Messi ចុះហត្ថលេខាទៅលើក្រដាស់ព្រមព្រៀងផងដែរ ដើម្បីចៀសវាងនៅហេតុការណ៍ណាមួយដែលធ្វើអោយគាត់ ប្រែចិត្តទៅចូលរួមជាមួយក្លឹបនៅ អារ៉ាប៊ីសាអូឌីតវិញ៕