យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានឲ្យដឹងថា Chelsea និង Benfica បានចំណាយពេលពេញមួយយប់ក្នុងការចរចាអំពីការផ្ទេរ Enzo Fernández ប៉ុន្តែនៅតែមិនទាន់មានកិច្ចព្រមព្រៀងពេញលេញលើព័ត៌មានលម្អិតសំខាន់ៗនៅឡើយ។
អ្វីគ្រប់យ៉ាងស្ទើរតែរួចរាល់ដោយនៅតែរង់ចាំភ្លើងខៀវរបស់ប្រធានក្លឹប Benfica លោក Rui Costa ប៉ុណ្ណោះ។ ការពិភាក្សានឹងបន្តនៅថ្ងៃពុធ ហើយកីឡាករចង់ឲ្យការផ្លាស់ប្តូរនេះកើតឡើង ប៉ុន្តែឥឡូវគាត់ក៏កំពុងរង់ចាំដែរ៕