យោងតាមសារព័ត៌មាន El Nacional បានឱ្យដឹងថា Barcelona លែងចាត់ទុក Ansu Fati ជាសមាជិកសំខាន់ក្នុងក្រុមទៀតហើយ ហើយសុខចិត្តលក់គាត់ទៅឱ្យក្លឹបណាមួយដែលហ៊ានដេញថ្លៃក្នុងរង្វង់ 80 លានអឺរ៉ូ។
Fati ត្រូវបានគេចាត់ទុកជា Lionel Messi ទីពីរបន្ទាប់ពីការបង្ហាញទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍របស់គេចាប់តាំងពីបង្ហាញខ្លួនជាលើកដំបូង។ ទោះជាយ៉ាងណាក៏ដោយ ការរងរបួស និងការចុះហត្ថលេខាថ្មីនៅក្នុងតំណែងរបស់គាត់ ត្រូវបានគេមើលឃើញថា ពេលវេលាប្រកួតរបស់គាត់ជាមួយនឹងទម្រង់លេងមានការធ្លាក់ចុះយ៉ាងខ្លាំង៕