Liverpool សម្លឹងឃើញកីឡាករជម្រើសជាតិបារាំងមួយរូប

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GOAL បានអោយដឹងថាក្លឹប Liverpool កំពុងពិចារណាយ៉ាងយកចិត្តទុកដាក់ក្នុងការផ្ទេរយកកីឡាឆ្នើមរបស់ក្រុមជម្រើសជាតិបារាំង និងក្លឹប Eintracht Frankfurt គឺកីឡាករ Randal Kolo Muani។

កីឡាករវ័យ ២៤ឆ្នាំ សញ្ជាតិបារាំងរូបនេះបានបង្ហាញនៅភាពទាក់ទាញរបស់ខ្លួនសម្រាប់ក្លឹប Eintracht Frankfurt នារដូវកាលនេះ ដោយរកបាន ៨គ្រាប់ ជាមួយនឹងការបញ្ជូនបាល់អោយដៃគូរ ១១ដង ក្នុងការបង្ហាញខ្លួន ២២ដង។ ទម្រង់ដល់ល្អរបស់គាត់បានជួយអោយគាត់មានឈ្មោះនៅក្នុងក្រុមជម្រើសជាតិសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក ២០២២។

គួរបញ្ជាក់ថា Kolo Muani មានតម្លៃខ្លួនប្រមាណ ៣០លានអឺរ៉ូ និងមានកុងត្រារហូតដល់ឆ្នាំ ២០២៧។ Liverpool ត្រូវធ្វើការប្រកួតប្រជែងជាមយយនឹង Tottenham Hotspur នឹង Atletico Madrid ចំពោះការចុះកុងត្រារបស់រូបគាត់៕