បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GOAL បានអោយដឹងថាលោក Mikel Arteta កំពុងស្វែងរកនៅកីឡាករមកជំនួស Gabriel Jesus នៅពេលទីផ្សារដោះដូរកីឡាករបើកនៅខែមករាខាងមុខ បន្ទាប់ពី Jesus ជួបបញ្ហារបួសក្នុងការជួយក្រុមជម្រើសជាតិប្រេស៊ីល។
លោក Arteta បានលើកឡើងយ៉ាងដូច្នេះថា “អ្វីដែលវាប៉ះពាល់ គឺជាក្រុមទាំងមូល ព្រោះថាគាត់បានផ្តល់ឱ្យយើងជាច្រើន ដូច្នេះអ្វីដែលយើងអាចធ្វើបានបន្ទាប់ពីយើងដឹងអំពីពេលវេលាដែលគាត់ត្រូវការព្យាបាល។ ហើយនឹងពេលវេលាដែលគាត់អាចត្រលប់មកជួយក្រុមវិញបាន។ ដូច្នេះយើងនឹងសម្លឹងមើលជម្រើសផ្សេងនិង ព្យាយាមធ្វើការសម្រេចចិត្តត្រឹមត្រូវមួយ”៕