អនាគតរបស់ CR7 អាចនឹងទៅលេងបាល់នៅក្នុងប្រទេស

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GOAL បានអោយដឹងថាអនាគតរបស់ Cristiano Ronaldo អាចនឹងទៅចូលរួមជាមួយនឹងក្លឹបដែលមានទីតាំងនៅទឹកដី Saudi Arabia។

ក្នុងនោះ Jose Felix Diaz ដែលជាអ្នកសារព័ត៌មានរបស់ Marca បានប្រាប់ GOAL អោយដឹងថាកិច្ចព្រមព្រៀងនេះគឺមានកំណត់ ហើយ Ronaldo នឹងហោះហើរទៅកាន់ទីក្រុង Riyadh ដើម្បីចុះហត្ថលេខាលើកិច្ចសន្យារបស់គាត់បន្ទាប់ពីយុទ្ធនាការ World Cup របស់ខ្លួនជាមួយព័រទុយហ្គាល់បានបញ្ចប់។

អ្នកសារព័ត៌មានខាងលើបានបន្ថែមទៀតថា “Cristiano Ronaldo កំពុងចំណាយពេលវេលារបស់គាត់ក្នុងព្រត្តិការណ៍ World Cup ខណៈពេលដែលព័រទុយហ្គាល់បានឡើងបន្តទៅវគ្គបន្ទាប់ ប៉ុន្តែ CR7 បានដឹងច្បាស់ពីអនាគតរបស់គាត់ ហើយអនាគតរបស់គាត់គឺនៅក្នុងបាល់ទាត់អារ៉ាប៊ីសាអូឌីត”៕