Martinez បង្ខំលេងជួយក្រុមជម្រើសជាតិអាហ្សង់ទីន ទោះជួបបញ្ហាមួយនេះ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GOAL បានអោយដឹងថាភ្នាក់ងាររបស់កីឡាករ Lautaro Martinez បានបញ្ជាក់ថាខ្សែប្រយុទ្ធរូបនេះ ត្រូវបង្ខំលេងទាំងមានរបួស (របួសកជើង) ក្នុងការប្រកួតបាល់ទាត់ពិភពលោក ២០២២ នៅហ្គាតា។

ក្នងនោះ Alejandro Camacho បានប្រាប់ទៅកាន់ស្ថានីយវិទ្យុអាហ្សង់ទីន La Red ថា “Lautaro បាន​ចាក់​ថ្នាំ​ដោយ​សារ​តែ​គាត់​មាន​ការ​ឈឺ​ចាប់​ខ្លាំង​នៅ​កជើង។ គាត់បានព្យាយាមយ៉ាងខ្លាំង ដើម្បីអោយការឈឺចាប់ចាកចេញពីគាត់ ហើយអ្វីទាំងនោះបានកើតឡើងមែន។ គាត់បានបង្ហាញខ្លួននៅលើវាលស្មាន ជាមួយនឹងនាមជាកីឡាករកំពូលម្នាក់នៅលើលោក”៕