យោងតាមការបោះពុម្ពផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ AS បានឲ្យដឹងថា Real Madrid បានរៀបចំដេញថ្លៃជាទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីធានាបាននូវសេវាកម្មរបស់ខ្សែការពារ Joao Cancelo របស់ក្រុម Manchester City ។
Cancelo វ័យ 28 ឆ្នាំត្រូវបានគេកំណត់ថាជាគោលដៅកំពូលសម្រាប់ប្រធានក្លឹប Real លោក Florentino Perez និងដៃស្តាំរបស់គាត់លោក Jose Angel Sanchez ខណៈដែលពួកគេកំពុងស្វែងរកអ្នកស្នងតំណែងរយៈពេលវែងសម្រាប់កីឡាករជើងចាស់ Dani Carvajal ដែលរងរបួស។
បញ្ហារប្រឈមដ៏សំខាន់ចំពោះកិច្ចព្រមព្រៀងដែលមានសក្តានុពលនោះគឺថា Cancelo មានកិច្ចសន្យាជាមួយ Etihad ដែលដំណើរការរហូតដល់ឆ្នាំ 2027 និងជាកីឡាករសំណព្វចិត្តរបស់គ្រូបង្វឹកក្រុមមេឃខៀវលោក Pep Guardiola ហើយទំនងជាគាត់មិនងាយនឹងអនុញ្ញាតិឲ្យទ្រព្យសម្បត្តិដ៏មានតម្លៃរបស់គាត់ចាកចេញនោះទេ។
ទោះបីជា Real Madrid ព្យាយាមដើម្បីបញ្ចុះបញ្ចូលក្រុមមេឃខៀវក៏ដោយ ក៏ខ្សែការពាររូបនេះមិនមានតម្លៃថោកនោះទេ ព្រោះ Man City នឹងមិនអនុញ្ញាតឱ្យគាត់ចាកចេញឡើយ លុះត្រាតែតម្លៃដ៏ច្រើនដែលគេជឿថាលើសពី 70 លានអឺរ៉ូ៕