Liverpool ចង់បាន​ខ្សែការពារ​រូប​នេះ​! ដើម្បី​ជំនួស Van Dijk

0

ខ្សែការពារ Perr Schuurs របស់​ក្លឹ​ប Torino បាន​ចូល​ក្នុង​បញ្ជី​សម្រាំង​របស់ Liverpool ខណៈ​ដែល​ពួក​គេ​បាន​ព្យាយាម​ស្វែងរក​កីឡាករ​សម្រាប់​ការ​ជំនួស​តំណែង Virgil van Dijk ដែល​ជា​បេះដូង​នៃ​ខ្សែការពារ​របស់​ពួក​គេ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ Tuttomercatoweb ។

Schuurs វ័យ 22 ឆ្នាំ​បាន​ច្រាន​ចោលការ​ចាប់អារម្មណ៍​ពី​ក្លឹ​ប​ធំ​ៗ​មួយ​ចំនួន​នៅ​អឺរ៉ុប ដើម្បី​ចូលរួម​ជាមួយ Torino ពី Ajax កាលពី​រដូវក្តៅ​មុន​ក្នុង​កិច្ចព្រមព្រៀង 9 លាន​អឺ​រ៉ូ ហើយ​ទទួល​បានការ​កោតសរសើរ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​អ៊ី​តា​លី​រហូត​មក​ដល់​ពេល​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ក្លឹ​ប Atletico Madrid ក៏​កំពុង​សម្លឹង​មើល​គាត់​ជា​គោលដៅ​សក្តានុពល​សម្រាប់​រដូវក្តៅ​ក្រោយ​ផង​ដែរ​៕