ក្រោយបើកបំពានភ្លើងស្តុកក្រហម បង្កគ្រោះថ្នាក់ចរាចរណ៍!! មេតុងទីនអនឡាញដ៏ល្បីល្បាញ បានបង្ហោះក្នុងបណ្តាញសង្គមថា

0

ភ្នំពេញ៖ ក្រោយបែកធ្លាយនៅវីដេអូមួយនៅការបើកបរឡានរបស់មេតុងទីនតាមអនឡាញដ៏ល្បីល្បាយម្នាក់ ឈ្មោះ ម៉ូលីកា ដែលបើករថយន្ត BMW បំពាន់ភ្លើងស្តុបក្រហម ទៅបុកនឹងរថយន្តហាយឡែនឌ័រ និងបានរត់គេចខ្លួនពីកន្លែងកើតហេតុ។ ស្រាប់អ្នក អ្នកលក់អនឡាញដ៏ល្បីឈ្មោះម្នាក់បានសរសេរបង្ហោះនៅសារយ៉ាងខ្លីថា “ខ្ងុំអត់អីទេបងប្អូន អគុណសំរាប់ការបារម្ភឆាតមកសួរសុខទុកគ្រប់គ្នា”។

គួរបញ្ជាក់ផងដែរថាកាលពីម៉ោងប្រមាណ ១២:៤០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុចបណ្ដោយ​ផ្លូវ​១៨២​ កែងផ្លូវ​ម៉ៅសេទុង​ សង្កាត់​ទឹក​ល្អក់​ទី​៣​ ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ​។

ដោយក្នុងមានរថយន្តសេរីទំនើបម៉ាក BMW មិនមានស្លាកលេខបានបើកយ៉ាងល្បឿនដោយបំពានភ្លើងស្តុប ទៅបុករថយន្តហាយឡែនឌ័រពាក់ស្លាកលេខភ្នំពេញ ២AJ-១៥០៣ កំពុងឆ្លងផ្លូវ បានអោយរកការខូចខាត។ ក្រោយកើតហេតុម្ចាស់រថយន្តសេរីទំនើបបានគេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល៕