យោងតាមលោក Fabrizio Romano បានឲ្យដឹងថាក្លឹប Aston Villa បានតែងតាំងលោក Unai Emery ជាគ្រូបង្វឹកថ្មី ខណៈដែលប្រាក់ចំណូលរបស់គាត់នឹងទទួលបានប្រហែល 7 លានអឺរ៉ូក្នុងមួយឆ្នាំ។
បញ្ជាក់ផងដែរថាក្លឹប Aston Villa នឹងត្រូវបង់ប្រាក់ចំនួន 6 លានអឺរ៉ូទៅឱ្យ Villarreal ដើម្បីទិញផ្តាច់កុងត្រារបស់គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ វ័យ 50ឆ្នាំរូបនេះ៕