ក្លឹប Atletico Madrid បានប្រកាសជាផ្លូវការអំពីការផ្ទេរកីឡាករ Antoine Griezmann ពីក្លឹប Barcelona ដោយខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 4 ឆ្នាំជាមួយពួកគេរហូតដល់ឆ្នាំ 2026 ។
Griezmann បានខ្ចីជើងទៅកាន់ Atletico តាំងពីរដូវកាលមុន ដោយកិច្ចព្រមព្រៀងនេះបានក្លាយជាអចិន្ត្រៃយ៍ ហើយ Barcelona ត្រូវបានគេរាយការណ៍ថាទទួលបានតម្លៃប្រហែល 20លានអឺរ៉ូ បូកជាមួយនឹងប្រាក់បន្ថែមប្រមាណ 4លានអឺរ៉ូ៕