រេចង្កូតបុកខឿនផ្លូវ បណ្តាលអោយខូចខាតរថយន្តមួយកំណាត់មុខ

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ២រំលងអាធ្រាត្រឈានចូលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ មានករណីគ្រោះថ្នាកចរាចរណ៍មួយកើតឡើងនៅចំនុចគល់ស្ពានជ្រោយចង្វារ​ សង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ​​ រាជធានី​ភ្នំពេញ។

បើយោងតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថានៅម៉ោងកើតហេតុខាងលើមានរថយន្តមួយគ្រឿងម៉ាក លុចស៊ីស CT200h ដែលមានពាក់ស្លាកលេខភ្នំពេញ ២BH-៤៧៧៩ បានបើកឡើងខឿនបណ្តាលអោយរងការខូចខាត។ បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានធ្វើការយករថយន្តទៅរក្សាទុក ដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ៕