អតីត​ខ្សែបម្រើ Man Utd ផ្ញើ​សារ​ទៅ​កាន់ Cristiano Ronaldo

0

អតីត​ខ្សែបម្រើ​ក្រុម Manchester United លោក Bastian Schweinsteiger បាន​ផ្ញើ​សារ​អបអរសាទរ​ដល់ Cristiano Ronaldo បន្ទាប់​ពី​រកបាន​គ្រាប់​បាល់​ទី 700 របស់​គាត់​ក្នុង​អាជីព​ជា​កីឡាករ​របស់​ក្លឹ​ប​។ ដោយ​លើក​សរសើរ​ការ​ខិតខំ​ប្រឹងប្រែង​របស់ Ronaldo លោក Schweinsteiger បាន​ជំរុញ​ឱ្យ​គាត់​ខិតខំ​បន្ត​រក​គ្រាប់​បាល់​បន្ថែម​ទៀត​នៅ​ថ្ងៃ​ខាង​មុខ​។

នៅ​លើ Twitter វីរបុរស​របស់ Bayern Munich បាន​សរសេរ​ថា​៖ «​សូម​អបអរសាទរ​ចំពោះ​គ្រាប់​បាល់​ទី 700 របស់​អ្នក​! ខំ​បន្ត​រក​គ្រាប់​បាល់​បន្ថែម​ទៀត​»៕

គួរ​រំលឹក​ឡើង​វិញ​ដែរ​ថា​លោក Schweinsteiger បាន​ចូលរួម​ជាមួយ​ក្រុម Manchester United ក្នុង​តម្លៃ 9 លាន​អឺ​រ៉ូ​ក្នុង​រដូវក្តៅ​នៃ​ឆ្នាំ 2015 ។ ក្នុង​រយៈពេល​ពីរ​រដូវ​កាល គាត់​បាន​បង្ហាញខ្លួន 35 ប្រកួត​សម្រាប់​ក្លឹ​ប ដោយ​ស៊ុត​បញ្ចូល​ទី​បាន 2 គ្រាប់ និង assist 3 ដង​៕