អនាគតរបស់លោក Gareth Southgate ក្នុងនាមជាអ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិអង់គ្លេស នៅតែបន្តត្រូវបានគេចោទសួរ ចំពេលមានទម្រង់លេងមិនសូវល្អរបស់តោកំណាចទាំងបី។
Frank Lampard គឺស្ថិតក្នុងចំណោមអ្នកដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការជំនួសអ្នកចាត់ការទូទៅក្រុមជម្រើសជាតិអង់គ្លេសបច្ចុប្បន្ន ទោះបីជាគាត់បានបង្ហាញថាគាត់មិនចាប់អារម្មណ៍នៅពេលនេះក៏ដោយ។
គ្រូបង្វឹក Everton បាននិយាយថា៖ «ខ្ញុំពិតជារីករាយណាស់នៅទីនេះ ហើយខ្ញុំមានការងារជាច្រើនដែលត្រូវធ្វើ។ ខ្ញុំកំពុងព្យាយាមជួយក្រុមរបស់ខ្ញុំឱ្យប្រសើរឡើង និងនាំក្រុមមួយនេះទៅកាន់ភាពជោគជ័យថ្មី។ វាមិនស្ថិតក្នុងការគិតរបស់ខ្ញុំទាល់តែសោះ ក្នុងការដឹកនាំក្រុមជម្រើសជាតិអង់គ្លេស»៕