Chelsea កំពុង​ពិចារណា​បេក្ខភាព 3 នាក់​សម្រាប់​តួនាទី​នាយក​កីឡា (​មាន​វី​ដេ​អូ​)

0

យោង​តាម​ការ​ចេញផ្សាយ​របស់ Diario AS បាន​ឲ្យ​ដឹង​ថា​ក្លឹ​ប Chelsea កំពុង​វាយតម្លៃ​លើ​បេក្ខភាព​បី​នាក់​សម្រាប់​តួនាទី​នាយក​កីឡា​របស់​ពួក​គេ បន្ទាប់​ពី​លោក Christoph Freund របស់ RB Salzburg បាន​បដិសេធ​។

ក្រុម​តោ​ខៀវ​បាន​ចាប់អារម្មណ៍​លើ​លោក Freund ប៉ុន្តែ​បុរស​ជនជាតិរ​អូ​ទ្រី​សរូប​នេះ​បាន​បដិសេធ​មិន​ចូលរួម​ជាមួយ​ក្លឹ​ប​នៅ Premier League ។

ដូច្នេះ​ហើយ ក្លឹ​ប​ភាគ​ខាងលិច​ទីក្រុង​ឡុ​ង​ដ៍​កំពុង​បង្វែរ​ការ​ចាប់អារម្មណ៍​របស់​ពួក​គេ​ទៅ​កាន់​បេក្ខជន​ដែល​មាន​សក្តានុពល​ផ្សេង​ទៀត ហើយ​គោលដៅ​ដំបូង​របស់​ក្លឹ​ប​តោ​ខៀវ​គឺ​លោក Monchi ដែល​ជានា​យក​កីឡា​របស់​ក្លឹ​ប Sevilla ។

បុរស​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូប​នេះ​បាន​នៅ​កីឡដ្ឋាន Ramon Sanchez-Pizjuan អស់​រយៈពេល 5 ឆ្នាំ​ដោយ​បាន​ត្រលប់​មក​ក្លឹ​ប​ពី AS Roma វិញ​ក្នុង​ឆ្នាំ 2017 ។

ក្នុងអំឡុងពេល​របស់​គាត់​ជានា​យក​កីឡា​របស់ Sevilla គាត់​បាន​ចុះហត្ថលេខា​កីឡាករ​មួយ​ចំនួន​ដូច​ជា Jules Kounde, Diego Carlos និង Youssef En-Nesyri ។

នាយក​កីឡា​របស់​ក្លឹ​ប Borussia Dortmund លោក Michael Zorc គឺជា​បេក្ខជន​ម្នាក់​ទៀត​ដែល Chelsea កំពុង​ពិចារណា​។

ការ​ចុះហត្ថលេខា​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​របស់​លោក Zorc រួម​មាន​ដូច​ជា Erling Haaland, Robert Lewandowski និង​ជា​អ្នក​នៅ​ពីក្រោយ​ការ​តែងតាំង​លោក Jurgen Klopp ជា​អ្នកគ្រប់គ្រង​កាលពី​ឆ្នាំ 2008 ។

ចុង​ក្រោយ Chelsea កំពុង​សម្លឹង​មើល​លោក Victor Orta របស់ Leeds United ដែល​បាន​ធ្វើ​ឱ្យ​ក្រុម West Yorkshire មាន​ភាពល្អ​ប្រសើ​ឡើង​វិញ ទៅ​ជា​ក្រុម​ដែល​អាច​ប្រជែង​នៅ Premier League​។

គាត់​បាន​ចូលរួម​ជាមួយ Leeds ក្នុង​ឆ្នាំ 2017 ហើយ​បាន​នាំ​យក​ដូច​ជា Raphinha, Kalvin Phillips និង Marc Roca ទៅ​កាន់ Elland Road ៕