Newcastle ត្រៀម​លុយ​ដើម្បី​នាំ​យក​ខ្សែបម្រើ​របស់ Leicester

0

យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Express បាន​ឲ្យ​ដឹង​ថា​ក្លឹ​ប Newcastle United គ្រោង​នឹង​ដាក់​សំណើ​ដេញថ្លៃ 15 លាន​ផោន​សម្រាប់ Youri Tielemans របស់ Leicester City នៅ​ក្នុង​ទីផ្សារ​ខែមករា​។

កិច្ចសន្យា​របស់​ខ្សែបម្រើ​វ័យ 25 ឆ្នាំ​ជាមួយ Foxes នឹង​ផុតកំណត់​នៅ​ចុងរដូវ​កាល 2022-23 ដូច្នេះ​ទីផ្សារ​នា​ពេល​ខាង​មុខ​នឹង​ក្លាយជា​ឱកាស​ចុង​ក្រោយ​របស់​ពួក​គេ ក្នុង​ការ​លក់​កីឡាករ​រូប​នេះ​ដើម្បី​ប្រមូល​ថវិការ​ចូល​ក្លឹ​ប​៕