យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Telegraph បានឲ្យដឹងថាម្ចាស់ក្លឹប Chelsea បានធានាដល់ Pierre-Emerick Aubameyang ថាគាត់នៅតែមានកន្លែងលេងនៅក្លឹបនេះ។
សំណព្វចិត្តរបស់លោក Thomas Tuchel ដែលជាអតីតកីឡាកររបស់ក្លឹប Arsenal ត្រូវបានចុះហត្ថលេខាមុនថ្ងៃផុតកំណត់នៃការផ្ទេរ ប៉ុន្តែខ្សែប្រយុទ្ធសញ្ជាតិហ្គាបុងរូបនេះ បង្ហាញខ្លួនបានត្រឹមតែមួយប្រកួតប៉ុណ្ណោះ មុនពេលក្លឹបតោខៀវបណ្តេញអ្នកចាត់ការសញ្ជាតិអាឡឺម៉ង់ចេញពីតំណែង។
Aubameyang ត្រូវបានគេធានាឡើងវិញថា ការចុះហត្ថលេខានេះមិនមែនធ្វើឡើងដើម្បីផ្គាប់ចិត្ត Tuchel នោះទេ ដោយ Chelsea បាននិយាយថាពួកគេរំពឹងថា គាត់នឹងដើរតួយ៉ាងសំខាន់ក្រោមការដឹកនាំរបស់ Graham Potter ៕